Open top menu


ក្រុម 4KhmeriPhone បាន​បញ្ចេញ​ពុម្ព​​អក្សរ​ខ្មែរ ក្ដារ​​ចុច​សម្រាប់ iPhone និង kmFix សម្រាប់ iOS 7 ទៅ​ក្នុង cydia repo របស់​ខ្លួន​គឺ http://4khmeriphone.com/sp ហើយ ។
  • ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ សម្រាប់ iOS 7 ឈ្មោះ  iOS 7+ Khmer Fonts
  • ក្ដារ​ចុច​ខ្មែរ ៥ជួរសំរាប់ iPhone iOS 7ឈ្មោះ  iOS 7+ 5 rows iPhone Keyboard ។ ក្ដារ​ចុច​នេះ​មិន​អាច​ប្រើ​បាន​នៅលើ iPhone 5S ទេ ។
  • kmFix សំរាប់ iPhone និង iPad iOS 7 និង ជា​កញ្ចប់​សម្រាប់​កែ​តម្រូវ​ការ​កំណត់ Khmer Regional Setting និង​ប្រតិទិន: ឈ្មោះ  iOS 7+ kmFix
កំណត់សំគាល់៖ ជា​ការ​ល្អ​ដក font profile ចេញ
របៀប​បញ្ចូល cydia repo 4khmeriphone.com/sp
១.  ចូល​ទៅ cydia
២. ចូល​ទៅ Manage
៣.  ចុច​លើ Edit
៤.  ចុច​លើ Add
៥.  បញ្ចូល cydia repo 4khmeriphone.com/sp
៧.  ចុច​លើ Add Source
របៀប​​ដំឡើង​ពុម្ព​អក្សរខ្មែរ iOS 7+ Khmer Fonts
១.  ជ្រើសរើស iOS 7+ Khmer Fonts រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  ចប់ការតម្លើងពុម្ភអក្សរខ្មែរ
របៀប​ដំឡើង​ក្ដារ​ចុច​ខ្មែរ iOS 7+ 5 rows iPhone Keyboard
១.  ជ្រើសរើស iOS 7+ 5 rows iPhone Keyboard រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  រួចចូលទៅ Settings –> General  –> Keyboard –> Keyboard  –> Add New Keyboard …
៤.  ជ្រើសរើសឈ្មោះ៖ ក្ដារចុចខ្មែរ
៣.  រួចរាល់អាចប្រើបាន
ក្នុងករណីតម្លើងរួចតាមចំណុចខាងលើ មើលមិនឃើញមានក្ដារចុចខ្មែរ សូមចូលទៅ cydia ម្ដងទៀត រួចដំឡើង mobile substrate ពី cydia ។
របៀបដំឡើង iOS 7+ kmFi
១.  ជ្រើសរើស iOS 7+ kmFix រួចចុច Install
២. បន្ទាប់ពី Install ចប់ ចុច restart SpringBoard
៣.  រួចចូលទៅ Settings –> General  –> International–> Regional Format
៤.  ជ្រើសរើសឈ្មោះ៖ Khmer (Cambodia)
៣.  រួចរាល់អាចប្រើបាន
បើ​សិន​ជា​មាន​សំណួរ​សូម​សាក​សួរ​នៅ​ទំព័រ Facebook របស់​ក្រុម 4KhmeriPhone: https://www.facebook.com/4khmeriphone
ចំណាំៈ iPhone 5s មិន​ទាន់​ប្រើ​ក្ដារ​ចុច​ខ្មែរ​នៅ​ឡើយ​ទេ សូម​រង់​ចាំ​ក្រុម Jailbreak Evasi0n អភិវឌ្ឍន៏ និង​កំណែ Mobile​​ Substrate ឲ្យ​ដំណើរ​ការ​ជាមួយ iOS 7 64bit របស់ iPhone 5s សិន។
[ប្រភព​] ពី​ក្រុម 4KhmeriPhone
Tagged
Different Themes
សួន -សាវេត(សេវ៉ាកម្មខាងទូរសព្ទ័)

!!! សូមស្វាគមន៏​​ !!!សំរាប់ចូលមកកាន់វេបសាយរបស់ខ្ញុំបាទ​​ សូមជូនពរដល់អ្នកទាំងអស់គ្នាអោយសំណាងល្អនិងជោកជយ័គ្រប់ៗគ្នា (សូមអរគុណ​ !)​.

Recent Posts